មេរៀនអំពីការរងទុក្ខ
មានពេលមួយខ្ញុំបានទៅទស្សនាខ្សែភាពយន្តខ្នាតធំ ដែលគេចាក់បញ្ចាំលើផ្ទាំងសំពត់ដ៏ធំ ក្នុងរោងភាពយន្ត។ យើងអាចមើលឃើញរូបភាពមនុស្សធំៗ និងច្បាស់ៗខ្លាំងណាស់ បានជាយើងអាចមើលឃើញស្នាមរបួសដ៏ជ្រៅ នៅលើរូបកាយរបស់តួអង្គប្រុសម្នាក់។ ទាហានបានធ្វើទារុណកម្មមកលើរូបកាយគាត់ ដោយការវាយដំ ខណៈពេលដែលហ្វូងមនុស្សដែលកំពុងមានកំហឹង កំពុងសើចចម្អកឲ្យបុរសកំសត់ ដែលមានឈាមប្រឡាក់ពេញមុខ។ ឈុតមួយនេះមើលទៅ ដូចសកម្មភាពដែលកើតឡើងពិតៗ បានជាខ្ញុំរួញខ្លួនទាំងចិត្តរន្ធត់ញាប់ញ័រ ដោយខ្ញុំក៏មានអារម្មណ៍ដឹងថា ការធ្វើទារុណកម្មបែបនេះ គឺពិតជាឈឺចាប់ណាស់។ តែនេះគ្រាន់តែជាការសម្តែង តាមរឿងពិត ដែលបានកើតឡើងចំពោះព្រះយេស៊ូវ ពេលដែលទ្រង់បានទទួលរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។
សាវ័កពេត្រុសបានរំឭកអំពីការរងទុក្ខរបស់ព្រះយេស៊ូវ នៅក្នុងសំបុត្ររបស់គាត់ថា “ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(១ពេត្រុស ២:២១)។ ការរងទុក្ខមានច្រើនបែបច្រើនសណ្ឋាន និងមានកំរិតនៃការឈឺចាប់ខុសគ្នា បានជាយើងត្រូវត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងសេចក្តីទុក្ខ។ ការរងទុក្ខរបស់យើង ប្រហែលជាមិនធ្ងន់ធ្ងរ ដូចសាវ័កប៉ុល ដែលធ្លាប់ត្រូវគេវាយដំ ចោលនឹងថ្មសម្លាប់ ហើយជួបគ្រោះថ្នាក់សំពៅលិច ដើម្បីព្រះគ្រីស្ទ។ គាត់ធ្លាប់ទទួលរងការវាយប្រហារពីពួកចោរព្រៃ ហើយក៏បានទ្រាំអត់នឹងភាពអត់ឃ្លាន និងការស្រេកទឹកផង(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាងទៀត យើងប្រហែលជាមិនមានឱកាសរងទុក្ខ ដូចអ្នកដែលកំពុងទទួលរងការបៀតបៀនធ្ងន់ធ្ងរ ក្នុងវប្បធម៌ដែលគេប្រឆាំងនឹងជំនឿរបស់គ្រីស្ទបរិស័ទនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ការរងទុក្ខនឹងមករកយើង តាមសណ្ឋាន ឬមធ្យោបាយណាមួយ ពេលដែលយើងបដិសេធខ្លួនឯង អត់ទ្រាំនឹងការប្រមាថមើលងាយ ការគំរាមកំហែង ឬបដិសេធមិនព្រមចូលរួមសកម្មភាព ដែលមិនថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់។ សូម្បីតែការរៀនអត់ធ្មត់…
ក្លិនដ៏ក្រអូប និងសំបុត្រ
រៀងរាល់ពេលដែលខ្ញុំ បាននៅក្បែរដើមផ្កាកូលាប ឬបាច់ផ្កា ខ្ញុំមិនអាចទប់ចិត្តខ្លួនឯង ដែលចេះតែចង់ទាញផ្កាមួយទង មកដាក់ច្រមុះខ្ញុំ ដើម្បីស្រង់ក្លិនដ៏ក្រអូបរបស់វា។ ក្លិនដ៏ក្រអូបបានធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយ និងមានអារម្មណ៍ល្អ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្នុងកូរិនថូស កាលពីសវត្សរ៍ទី១ គាត់បានមានប្រសាសន៍ថា ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះព្រះទ្រង់ បានផ្សាយក្លិនពីដំណើរដែលពួកគេស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែង(២កូរិនថូស ២:១៤)។ ដោយពឹងផ្អើកលើកម្លាំងរបស់ព្រះ នោះយើងអាចរស់នៅក្នុងជីវិត ដែលមានជ័យជម្នះ ដោយជំនួសភាពអាត្មានិយមរបស់យើង ដោយសេចក្តីស្រឡាញ់ និងភាពសប្បុរសរបស់ទ្រង់ ហើយប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះទ្រង់។ កាលណាយើងបានអនុវត្តដូចនេះហើយ យើងក៏បានក្លាយជាក្លិនដ៏ក្រអូប ដល់ព្រះអម្ចាស់។
បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទ ជា “សំបុត្ររបស់ព្រះគ្រីស្ទ”(៣:៣)។ សំបុត្រនៃជីវិតរបស់យើង មិនត្រូវបានសរសេរដោយទឹកខ្មៅធម្មតាឡើយ តែដោយព្រះវិញ្ញាណនៃព្រះ។ ព្រះទ្រង់បានកែប្រែយើង ដោយសរសើរព្រះបន្ទូលទ្រង់ ជាប់ក្នុងចិត្តយើង សម្រាប់ឲ្យអ្នកដទៃអាន។
ការប្រៀបធៀបទាំងពីរនេះ បានលើកទឹកចិត្តយើង ឲ្យរស់នៅឲ្យបានល្អ ដើម្បីឲ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង ហើយយើងអាចនាំគេឲ្យជឿទ្រង់។ គឺដូចដែលមានចែងក្នុងបទគម្ពីរ អេភេសូរ ៥:២ ថា ទ្រង់ជាព្រះ ដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ”។-Lawrence Darmani
ចូរកុំពន្យាពេល
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចែកចាយដល់បងប្អូនសាច់ឆ្ងាយម្នាក់ អំពីព្រះសង្រ្គោះមួយអង្គ ដែលយើងម្នាក់ៗត្រូវការ។ ពេលគាត់មកលេងខ្ញុំ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានលើកទឹកចិត្តគាត់ម្តងទៀត ឲ្យទទួលជឿព្រះគ្រីស្ទ។ គាត់ក៏បានឆ្លើយតបភ្លាមៗថា គាត់ចង់ទទួលជឿព្រះយេស៊ូវ ហើយចង់ទៅព្រះវិហារ តែត្រូវរង់ចាំសិន។ គាត់ថា គាត់កំពុងរស់នៅក្នុងចំណោមមនុស្សដែលមានជំនឿផ្សេងៗ។ បើគាត់មិនផ្លាស់ទីលំនៅជាមុនសិនទេ នោះគាត់មិនអាចជឿព្រះយេស៊ូវបានទេ។ គាត់ក៏បាននិយាយប្រាប់ខ្ញុំ អំពីការធ្វើទុក្ខបៀតបៀន ការសើចចម្អក និងការទទួលរងសំពាធពីមិត្តភក្តិ ដែលគាត់បានយកជាសេស ដើម្បីពន្យាពេលការសម្រេចចិត្តទទួលជឿព្រះ។
ការភ័យខ្លាចរបស់គាត់មានហេតុផល តែខ្ញុំបានបញ្ជាក់គាត់ថា ទោះជាមានអ្វីកើតឡើងក៏ដោយ ព្រះទ្រង់នឹងមិនដែលបោះបង់ចោលគាត់ឡើយ។ ខ្ញុំក៏បានលើកទឹកចិត្តគាត់ កុំឲ្យពន្យាពេលឡើយ តែឲ្យទទួលជឿព្រះ ដើម្បីទទួលសេចក្តីសង្រ្គោះ ការថែរក្សា និងការពារពីទ្រង់។ គាត់ក៏ឈប់ប្រកែកទៀត ហើយក៏បានទទួលស្គាល់ថា គាត់ត្រូវការការអត់ទោសបាបរបស់ព្រះយេស៊ូវ បានជាគាត់ទទួលទ្រង់ជាព្រះអម្ចាស់ និងព្រះសង្រ្គោះផ្ទាល់ខ្លួនតែម្តង។
ពេលព្រះយេស៊ូវត្រាសហៅគេឲ្យដើរតាមទ្រង់ ក៏មានអ្នកយកលេសមិនព្រមដើរតាមទ្រង់ផងដែរ ដោយពួកគេសុទ្ធតែជាប់រវល់តែនឹងការខ្វល់ខ្វាយនៃលោកិយនេះប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះអម្ចាស់ទ្រង់ក៏បានឆ្លើយតបថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ ការឆ្លើយតបនេះ(ខ.៦០-៦២) បានជំរុញចិត្តយើង កុំឲ្យយកលេស ឬលើកហេតុផលមិនព្រមដើរតាមទ្រង់ឡើយ ព្រោះវានឹងធ្វើឲ្យយើងបាត់ឱកាសទទួលការដែលសំខាន់បំផុតក្នុងជីវិត ដែលជាសេចក្តីសង្រ្គោះដល់វិញ្ញាណយើង។
តើអ្នកបានឮព្រះទ្រង់ត្រាសហៅអ្នក ឲ្យថ្វាយជីវិតដាច់ដល់ទ្រង់ឬទេ?
ចូរកុំពន្យាពេលឡើយ។ “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។-Lawrence Darmani
ពេលដែលរឿងអាក្រក់កើតឡើង
ខគម្ពីរទីមួយ ដែលមនុស្សជាច្រើន ចូលចិត្តដកស្រង់ ពេលជួបរឿងអាក្រក់ គឺខគម្ពីរដែលចែងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេលយើងកំពុងជួបរឿងអាក្រក់ យើងពិបាកនឹងជឿថា ព្រះទ្រង់កំពុងផ្សំការទាំងអស់ សម្រាប់ជាសេចក្តីល្អដល់យើង។ ខ្ញុំធ្លាប់អង្គុយក្បែរបុរសម្នាក់ ដែលបានបាត់បង់ កូនប្រុសអស់បីនាក់ ជាបន្តបន្ទាប់ ហើយខ្ញុំក៏បានស្តាប់គាត់រៀបរាប់ពីទុក្ខលំបាករបស់គាត់ថា “តើព្រះប្រើសោកនាដកម្មនេះ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំ ដោយរបៀបណា?” ខ្ញុំមិនដឹងថាត្រូវឆ្លើយប្រាប់គាត់យ៉ាងដូចម្តេចទេ នៅពេលនោះ គឺមានតែបន្តអង្គុយកំដរគាត់ យ៉ាងស្ងាត់ស្ងៀម ហើយកាន់ទុក្ខជាមួយគាត់។ ជាច្រើនឆ្នាំក្រោយមក គាត់បានអរព្រះគុណព្រះថា ទុក្ខព្រួយរបស់គាត់ កំពុងនាំគាត់ចូលទៅជិតព្រះកាន់តែខ្លាំង”។
យើងប្រហែលជាពិបាកយល់អត្ថន័យនៃបទគម្ពីរ រ៉ូម ៨:២៨ តែមានទីបន្ទាល់ជាច្រើនរាប់មិនអស់ ដែលបានបង្ហាញថា ព្រះទ្រង់ពិតជាបានប្រើទុក្ខលំបាក សម្រាប់ជាប្រយោជន៍ដល់យើងមែន។ ជាក់ស្តែង អ្នកស្រីហ្វេននី ក្រូសប៊ី(Fanny Crosby) ដែលជាអ្នកនិពន្ធទំនុកបរិសុទ្ធ បានលើកទីបន្ទាល់នៃជីវិតគាត់ ដែលព្រះបានប្រើសោកនាដកម្ម សម្រាប់ជាប្រយោជន៍ដល់គាត់។ គាត់បានពិការភ្នែក នៅអាយុ៥ឆ្នាំ។ នៅអាយុ៨ឆ្នាំ គាត់ក៏ចាប់ផ្តើមសរសេរបទកំណាព្យ និងទំនុកបរិសុទ្ធ។ គាត់បាននិពន្ធបទចម្រៀង៨០០០បទ សម្រាប់សរសើរដំកើង និងថ្វាយបង្គំព្រះ ដែលក្នុងនោះ ព្រះបានប្រទានពរដល់ពិភពលោក តាមរយៈបទចម្រៀងដ៏ល្បីល្បាញរបស់គាត់ ដែលមានដូចជាបទ “ខ្ញុំដឹងជាក់ច្បាស់ហើយ(បទលេខ…
អភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ
កាលខ្ញុំនៅរៀននៅសាលាបឋមសិក្សា នៅប្រទេសហ្កាណា ខ្ញុំត្រូវរស់នៅ ជាមួយគ្រួសារមួយដែលមានក្តីស្រឡាញ់ និងការមើលថែរយ៉ាងដិតដល់ នៅឆ្ងាយពីឪពុកម្តាយរបស់ខ្ញុំ។ ថ្ងៃមួយ ក្មេងៗទាំងអស់ត្រូវផ្តុំគ្នា សម្រាប់ការជួបជុំប្រចាំគ្រួសារ។ ជាដំបូង យើងម្នាក់ៗ ត្រូវចែកចាយ អំពីបទពិសោធន៍ផ្ទាល់ៗខ្លួន។ តែបន្ទាប់មក គេក៏បានប្រើពាក្យគួរសម ប្រាប់ខ្ញុំឲ្យចាកចេញពីការជួបជុំនោះ ព្រោះក្នុងវគ្គទីពីរនេះ គេប្រជុំតែជាមួយ “កូនបង្កើត” ប៉ុណ្ណោះ។ ការនេះក៏បានរំឭកខ្ញុំថា ខ្ញុំមិនមែនជា “កូនរបស់គ្រួសារនេះទេ”។ ទោះក្រុមគ្រួសារនេះ មានក្តីស្រឡាញ់ចំពោះខ្ញុំក៏ដោយ ក៏ពួកគេបានតម្រូវឲ្យខ្ញុំនៅក្រៅការប្រជុំរបស់គ្រួសារ ព្រោះខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅជាមួយពួកគេប៉ុណ្ណោះ និយាយរួម ខ្ញុំមិនមែនជាផ្នែកមួយនៃគ្រួសារគេឡើយ។
រឿងនេះបានរំឭកខ្ញុំ អំពីបទគម្ពីរយ៉ូហាន ១:១១-១២ ដែលបានចែងថា ព្រះរាជបុត្រានៃព្រះបានយាងចុះមករករាស្រ្តទ្រង់ ហើយពួកគេមិនព្រមទទួលទ្រង់។ ហើយអ្នកដែលទទួលទ្រង់កាលពីសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានទទួលសិទ្ធិធ្វើជាកូនរបស់ព្រះ។
ពេលយើងក្លាយជាកូនចិញ្ចឹមក្នុងគ្រួសារទ្រង់ “ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ”(រ៉ូម ៨:១៦)។
ព្រះយេស៊ូវមិនបានបណ្តេញនរណាម្នាក់ ដែលព្រះវរបិតាបានទទួលចិញ្ចឹមនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានទទួលស្វាគមន៍យើង ឲ្យធ្វើជាផ្នែកដ៏អស់កល្បនៃគ្រួសារទ្រង់។ គឺដូចមានសេចក្តីចែងថា “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani
ចិត្តដែលថ្វាយដាច់ដល់ព្រះ
មានអ្នកជំនួញម្នាក់ ដែលជាគ្រីស្ទបរិស័ទ បានចែកចាយទីបន្ទាល់របស់គាត់ នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានចែកចាយ ដោយគ្មានលាក់លៀម អំពីការតស៊ូរបស់គាត់ ក្នុងក្តីជំនឿ និងទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ។ គាត់មានប្រសាសន៍ថា “ទ្រព្យសម្បត្តិបានធ្វើឲ្យខ្ញុំមានការភ័យខ្លាច!” គាត់ក៏បានដកស្រង់ព្រះបន្ទូលព្រះយេស៊ូវថា “ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(លូកា ១៨:២៥)។ គាត់ក៏បានដកស្រង់បទគម្ពីរលូកា ១៦:១៩-៣១ ដែលនិយាយអំពីបុរសអ្នកមានម្នាក់ និងលោកឡាសា និងអំពីការដែលបុរសអ្នកមាននោះ បានធ្លាក់ស្ថាននរក។ រឿងប្រៀបប្រដូច អំពី “អ្នកមានដែលល្ងង់ខ្លៅ” (លូកា ១២:១៦-២១) បានប៉ះពាល់ចិត្តគាត់យ៉ាងខ្លាំង។ ប៉ុន្តែ អ្នកជំនួញរូបនេះបានបញ្ជាក់ថា តាមការបង្រៀនរបស់ស្តេចសាឡូម៉ូន ទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ សុទ្ធតែ “គ្មានន័យ”(សាស្តា ២:១១a)។ គាត់ក៏បានតាំងចិត្តថា គាត់នឹងមិនបណ្តោយឲ្យទ្រព្យសម្បត្តិរារាំង ការប្តេជ្ញាចិត្តដែលគាត់មានចំពោះព្រះឡើយ។ ផ្ទុយទៅវិញ គាត់ចង់បម្រើព្រះ ដោយប្រើទ្រព្យសម្បត្តិរបស់គាត់ ហើយជួយអ្នកដែលខ្វះខាត។
អស់ជាច្រើនសតវត្សរ៍មកហើយ ដែលព្រះទ្រង់បានប្រទានព្រះពរជាសម្ភារៈ ដល់មនុស្សមួយចំនួន។ ជាក់ស្តែងបទគម្ពីរ ២របាក្សត្រ ១៧:៥ បានចែងអំពីស្តេចយ៉ូសាផាតយ៉ាងដូចនេះថា “ព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត … ទ្រង់មានព្រះរាជ្យទ្រព្យ និងកិត្តិយសជាបរិបូរ”។ ទ្រង់មិនបានប្រែជាមានអំណួត ឬធ្វើបាបអ្នកដទៃ ដោយប្រើទ្រព្យសម្បត្តិរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ “ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា”(ខ.៦)។ ម្យ៉ាងទៀត…
ចិត្តដែលផ្លាស់ប្រែ
ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅប្រទេសហ្កាណា មានបណ្ណប្រកាស ដែលមានចំណងជើងថា “ចិត្តរបស់មនុស្ស” ត្រូវបានគេបិទនៅតាមជញ្ជាំងអគារជាច្រើន និងនៅលើក្តារខៀនបិទប្រកាសសាធារណៈ។ នៅលើបណ្ណប្រកាសនោះ គេឃើញមានរូបសត្វល្មូនគ្រប់ប្រភេទ (ជានិមិត្តរូបតំណាងឲ្យសេចក្តីអាក្រក់ ដែលគួរឲ្យស្អប់ខ្ពើម) នៅក្នុងរូបគំនូរបេះដូង ដែលនៅខាងលើមានក្បាលបុរសម្នាក់ដែលមិនសប្បាយចិត្តសោះ។ នៅក្នុងរូបមួយទៀត គេឃើញមានរូបបេះដូង ដែលស្អាត ហើយស្រគត់ស្រគំ ហើយនៅពីលើមានរូបក្បាលមនុស្សប្រុសម្នាក់ដែលមានការស្កប់ចិត្ត។
នៅពីក្រោមរូបទាំងពីរនោះ គេបានសរសេរអក្សរថា “តើចិត្តរបស់អ្នកមានសណ្ឋានដូចរូបមួយណា?” ក្នុងបទគម្ពីរ ម៉ាថាយ ១៥:១៨-១៩ ព្រះយេស៊ូវបានពន្យល់ អំពីការអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក។ គឺដូចដែលទ្រង់មានបន្ទូលថា “ឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”។ នោះហើយជាសណ្ឋាននៃចិត្ត ដែលបែកចេញពីព្រះ គឺសណ្ឋាននៃចិត្តរបស់ជនជាតិអ៊ីស្រាអែល ពេលដែលអំពើបាបរបស់ពួកគេបានបង្ខំឲ្យពួកគេនិរទេសចេញពីស្រុកកំណើត(អេសេគាល ៣៦:២៣)។
ព្រះទ្រង់បានសន្យា ក្នុងបទគម្ពីរ អេសេគាល ៣៦:២៦ ថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”(សូមមើល ១១:១៩ ផងដែរ)។ ព្រះទ្រង់នឹងដកចេញនូវចិត្តរឹងរូស ដែលបានបង្ខូចដោយការអាក្រក់គ្រប់យ៉ាង ហើយប្រទានដល់យើង នូវចិត្តដែលស្អាតស្អំ…
ពាក្យសម្តីដែលឆាបឆេះ
នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។
ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani
កម្លាំងនៅក្នុងភាពស្ងប់រម្ងាប់
ក្នុងអំឡុងពេលដើមដំបូង នៃជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តរស់នៅ ក្នុងជីវិតថ្មី តែទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា តើខ្ញុំអាចរស់នៅក្នុងរយៈពេលមួយឆ្នាំ ដោយមិនវិលបែរទៅរកផ្លូវចាស់ ដែលមានពេញដោយអំពើបាបដែរឬទេ? ប៉ុន្តែ បទគម្ពីរនិក្ខមនំ ១៤:១៤ បានជួយលើកទឹកចិត្តខ្ញុំថា “ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅកាន់ពួកអ៊ីស្រាអែល ពេលដែលពួកគេទើបតែបានភៀសខ្លួនចេញពីរបបទាសភាព ក្នុងនគរអេស៊ីព្ទ ហើយស្តេចផារ៉ោនក៏កំពុងតែលើកទ័ពដេញតាមពួកគេពីក្រោយ ធ្វើឲ្យពួកគេមានការភ័យខ្លាច និងបាក់ទឹកចិត្ត។
កាលខ្ញុំនៅមានជំនឿក្មេងខ្ចីក្នុងព្រះគ្រីស្ទ ខ្ញុំបានជួបការល្បួងជាច្រើន ក្នុងការរស់នៅ តែបទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យ “នៅតែស្ងៀមវិញ”។ សព្វថ្ងៃនេះ ប្រហែលជា៣៧ឆ្នាំក្រោយមក ខ្ញុំកំពុងរស់នៅក្នុងស្ថានភាព ដែលមានពេញដោយភាពតប់ប្រម៉ល់ បានជាខ្ញុំត្រូវនៅស្ងៀម ហើយស្ងប់រម្ងាប់ ដូចកាលពីមុន ដោយទុកចិត្តទ្រង់ ក្នុងជីវិតជាគ្រីស្ទបរិស័ទ។
គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានប្រាប់យើង ឱឈប់បង្អង់សិន ដោយដឹងថា ព្រះទ្រង់ជាព្រះនៃយើង(ទំនុកដំកើង ៤៦:១០)។ ពេលយើងនៅតែស្ងៀម យើងមានឱកាសពិចារណាអំពីព្រះ ដោយដឹងថា “ព្រះអង្គជាទីពឹងជ្រក ក៏ជាកំឡាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)។ ពេលយើងនៅតែស្ងៀម យើងអាចមើលឃើញភាពកម្សោយរបស់ខ្លួនឯង ហើយទទួលស្គាល់ថា យើងត្រូវចុះចូលនឹងព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(២កូរិនថូស ១២:១០)។
ជារៀងរាល់ថ្ងៃ…
កង់ដែលលាន់ង៉េតង៉ត
នៅអាមេរិកមានសុភាសិតដ៏ពេញនិយមមួយពោលថា “កង់ដែលលាន់ង៉េតង៉ត ត្រូវការប្រេងរំអិល”។ កាលនៅក្មេង ខ្ញុំបានជិះកង់របស់ខ្ញុំ ទៅកន្លែងឆ្ងាយៗ ដូចជាទៅសាលារៀនជាដើម ហើយសម្លេងង៉េតង៉តរបស់កង់នោះ បាននាំឲ្យខ្ញុំដឹងថា វាកំពុងតែត្រូវការប្រេងរំអិល។
ក្នុងបទគម្ពីរ លូកា ជំពូក១៨ ស្ត្រីមេម៉ាយបានទទូចសុំឲ្យចៅក្រមរកយុត្តិធម៌ឲ្យនាង ម្តងហើយម្តងទៀត បានជានាងមានលក្ខណៈមិនខុសពីសម្លេង “កង់ដែលលាន់ង៉េតង៉ត” ទាល់តែនាងបានទទួលលទ្ធផលដែលនាងត្រូវការ។ កណ្ឌលូកាបានបកស្រាយថា ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងនេះ ដើម្បីបង្រៀនយើងថា យើងត្រូវអធិស្ឋានឥតឈប់ឈរ ហើយមិនត្រូវបោះបង់ការព្យាយាមឡើយ ទោះបីជាយើងយល់ថា ព្រះទ្រង់ហាក់ដូចជាកំពុងតែពន្យាពេលការឆ្លើយតប ចំពោះការអធិស្ឋានយើងក៏ដោយ(ខ.១-៥)។
ជាការពិតណាស់ ព្រះទ្រង់មិនមែនជាចៅក្រម ដែលគ្មានយុត្តិធម៌ ដែលស្តីបន្ទោសយើង មុននឹងឆ្លើយតប ចំពោះយើងនោះឡើយ។ ទ្រង់ជាព្រះវរបិតានៃក្តីស្រឡាញ់របស់យើង ដែលយកព្រះទ័យទុកដាក់ចំពោះយើង ហើយក៏ឮយើង ពេលយើងស្រែករកទ្រង់។ ការអធិស្ឋានជាទៀងទាត់ ឥតឈប់ឈរ នាំឲ្យយើងចូលទៅជិតទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទូលសូមឥតឈប់ឈរ ប្រហែលជាមិនខុសពីសម្លេងកង់ដែលលាន់ង៉េតង៉តដែលទារកប្រេង តែព្រះអម្ចាស់ស្វាគមន៍ការអធិស្ឋានរបស់យើងជានិច្ច ហើយលើកទឹកចិត្តយើង ឲ្យចូលទៅជិតទ្រង់ ដោយទំនួញរបស់យើងផង។ ទ្រង់ស្តាប់ឮយើង ហើយនឹងយាងមកជួយយើង តាមរបៀបដែលយើងប្រហែលជាមិននឹកស្មានដល់។
តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ៦:៥-៨ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាការអធិស្ឋាន ដោយចំណាយពេលវែង និងប្រើ “ពាក្យសម្តីច្រើននោះទេ”។ ផ្ទុយទៅវិញ ពេលដែលយើងទូលអង្វរដល់ព្រះ…